ចុះប្រសិនបើខ្ញុំមិនចេះគ្រប់គ្រងផ្លូវ

គ្មានបញ្ហាទេ។ វាមិនដូចនឹងទម្រង់សមាធិដទៃទៀតនោះទេ ការអនុវត្តសមាធិបែប TM មិនពាក់ព័ន្ធនឹងការផ្តោតអារម្មណ៍ គ្មានការត្រួតបញ្ជាចិត្ត គ្មានកាសញ្ជឹងគិត គ្មានការត្រួតពិនិត្យការគិត។ គ្រប់គ្នាអាចធ្វើវាបាន សូម្បីតែកុមារដែលមាន ជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD) និងទាហ៊ានដែលមាន ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ។
"ការធ្វើសមាធិគឺជាវិធីដ៏មិនគួរឲ្យជឿក្នុងការផ្ដោតអារម្មណ៍ខ្លួនឯង ធ្វើឱ្យខ្លួនខ្ញុំស្ងប់ហើយយល់ច្បាស់អំពីទីតាំរបស់ខ្លួនឯងដែលកំពង់ តាំងនៅដ៏ពិតប្រាកដ"។

កញ្ញា លីវ តៃល័រ

ចុះបើខ្ញុំមិនមាន
ពេលធ្វើសមាធិ?
នៅពេលដែលអ្នកចាប់ផ្តើមអនុវត្ត TM នោះអត្ថប្រយោជន៍សម្រាប់ជីវិតរបស់អ្នកនឹងអស្ចារ្យណាស់ ដែលអ្នកត្រូវចំណាយពេលធ្វើសមាធិជាប្រចាំ ដូចជាអ្នកដុសធ្មេញរបស់អ្នកតាមធម្មជាតិ។
ចុះ បើ ខ្ញុំអង្គុយពេនភ្នែនហើយមានអារម្មណ៍ថា
មិនមានភាពសុខស្រួល?

TM គឺមិនចាប់បាច់ខិតខំប្រឹងប្រែង អ្នកអង្គុយក្នុងទីតាំងណាក៏ដោយដែលធ្វើឱ្យអ្នកមានផាសុកភាព។ សម្រាប់មនុស្សភាគច្រើន ការអង្គុយលើសាឡុងជាធម្មតាដូចជាអ្នកជជែកជាមួយមិត្ត ភ័ក្ដិ ឬមើលទូរទស្សន៍។